ស្ងាត់ៗ Man Utd បែបជាចង់បានខ្សែបម្រើរបស់ក្លឹប Bayern Munich ទៅវិញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky Sports បានអោយដឹងថា ក្លឹបបិសាចក្រហមកំពុងតែសម្លឹងឃើញតារាឆ្នើមរបស់ក្លឹប Bayern Munich ហើយនឹងអាចដាក់សំណើរផ្លូវការណ៍ សម្រាប់ការផ្ទេរយករូបគាត់ពីក្លឹបម្ចាស់ជើងឯក Budesliga នៅរដូវក្តៅនេះ។ ក្លឹបយក្សនៅ Premier League មួយនេះកំពុងត្រូវការពង្រឹងនៅតំបន់បម្រើរបស់ខ្លួន ហើយពួកគេនឹងត្រូវធ្វើការពិភាក្សាផ្ទៃក្នុងទៅលើ ឪកាសដែលអាចចុះហត្ថលេខាយកកីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះ។

តាមប្រភពដដែរបានអោយដឹងថា មិនមែនមានតែក្លឹប United នោះទេដែលចង់បានគាត់ ប៉ុន្តែនៅមានក្លឹប Juventus និងក្លឹបជាច្រើនទៀតនៅតំបន់អឺរ៉ុប ដែលចង់ចុះហត្ថលេខាយកកីឡាករ Goretzka។ ខាងក្លឹបនៅ Serie A ក៏កំពុងសម្លឹងមើលការកែលម្អនៅតំបន់បម្រើរបស់ពួកគេនារដូវកាលនេះផងដែរ ខណៈដែលក្លឹប Atletico Madrid, Napoli និង Liverpool ក៏កំពុងតាមប្រមាញ់កីឡាកររូបនេះដូចគ្នា។

ក្នុងនោះកីឡាករ Goretzka បានបាត់បង់នៅទំនុកចិត្ត ក្រោមការដឹកនាំរបស់លោក Thomas Tuchel នៅកំពុងការប្រកួតមិត្តភាពមុនបើករដូវកាល ដោយគ្រូបង្វឹករូបនេះជ្រើសរើសយកកីឡាករ ដែលទើបនឹងចុះហត្ថលេខាយកមកថ្មី គឺ Konrad Laimer (ខុនរ៉ាដ ឡៃមឺរ)ដែលមានវ័យ ២៨ឆ្នាំ។

គួរបញ្ជាក់ថា កាលពីខែមុន ខ្សែបម្រើ Goretzka បានបញ្ជាក់យ៉ាងច្បាស់ថាគាត់សប្បាយរីករាយក្នុងការស្នាក់នៅជាមួយនឹងក្លឹប Bayern Munich ហើយគាត់ក៏មិនបានពិចារណាលើការចាកចេញពីក្លឹបនោះទេ។ ប៉ុន្តែបន្ទាប់ពីបាត់បងនៅតំណែងក្នុងជម្រើស ១១ដំបូង ឥលូវនេះគាត់អាចនឹងពិចារណាក្នុងការផ្ទេរមកអង់គ្លេស ឫក៏អ៊ីតាលី៕