Man Utd ទាមទារតម្លៃផ្ទេរ McTominay ចំនួន….. ពីក្លឹប West Ham

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់វ៉េបសាយ Football Insider បានអោយដឹងថា ក្លឹប West Ham បានចាប់ផ្តើមពិភាក្សាជាមួយនឹងក្លឹប Manchester United ទៅលើឪកាសដែលអាចចុះហត្ថលេខាយកខ្សែបម្រើ McTominay បាន។ ក្លឹបដែលមានមូលហេតុនៅទីក្រុងឡុងដ៏មួយនេះ កំពុងធ្វើការយ៉ាងខ្លាំងក្នុងការពង្រឹងនៅតំបន់បម្រើរបស់ខ្លួន ក្រោយការចាកចេញរបស់ Declan Rice ទៅកាន់ក្លឹប Arsenal។ ទោះបីជាយ៉ាងណាក៏ដោយ ការចរចាមួយនេះ គឺវាមានភាពប្រកួតប្រជែងខ្លាំង ដោយសារតែក្លឹប Manchester United ទាមទារនៅតម្លៃ ៤០លានផោនសម្រាប់ការផ្ទេរ McTominay ដែលវាត្រូវបានក្លឹប West Ham ចាប់ទុកថាខ្ពស់។

ក្នុងនោះគេដឹងថា លោក David Moyes ជាមនុស្សម្នាក់ដែលកោតសរសើរទៅលើកីឡាករជម្រើសជាតិស្កុតឡែនរូបនេះ ហើយក៏ចង់បានគាត់មកពង្រឹងក្រុមរបសខ្លួនសម្រាប់ត្រៀមប្រកួតប្រជែងនៅរដូវកាល ២០២៣-២៤។ សម្រាប់ខាងក្លឹបបិសាចក្រហមវិញ គឺចង់បានប្រាក់ពីការលក់កីឡាករ McTominay ដើម្បីយកទៅធ្វើការចុះហត្ថលេខាយកខ្សែបម្រើ Amrabat ពីខាងក្លឹប Fiorentina មកវិញ។

គួរបញ្ជាក់ថា កុងត្រារបស់ខ្សែបម្រើរូបនេះ ជាមួយនឹងក្លឹប Manchester United គឺមានសុពលភាពដល់ឆ្នាំ២០២៥។ គាត់ទើបតែបង្ហាញខ្លួនបាន ៣៩ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Erik ten Hag ការពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ និង Assist បានម្តង៕