អ្នកចាំទី Matt Turner ជិតបានទៅចូលរួមជាមួយ Forest ហើយ ក្រោយ Arsenal នឹងយកបានអ្នកចាំទីថ្មីម្នាក់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Nottingham Forest កាន់តែខិតជិតក្នុងការផ្ទេរយកអ្នកចាំទី Matt Turner ពីក្លឹប Arsenal។

ការនិយាយគ្នា បានព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន ដោយនៅចាំការសម្រេចចុងក្រោយទៅលើព័ត៌មានលម្អិតមួយចំនួន រួចហើយនឹងអាចបោះត្រាបញ្ចប់ការផ្ទេរហើយ។

ក្នុងនោះក្លឹប Arsenal ក៏កាន់តែខិតជិតក្នុងការផ្ទេរយកអ្នកចាំទី David Raya ហើយអាចនឹងរួចរាល់នៅក្នុងរយៈ ២៤-៤៨ម៉ោងទៀត៕