បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter បានរៀបចំក្នុងការបញ្ចុះបញ្ចូលក្លឹប Arsenal ជាថ្មីម្តងទៀតទៅលើការផ្ទេរយកកីឡាករ Folarin Balogun។ ការសម្រេចចិត្តត្រូវបានធ្វើឡើង ការចរចាជុំថ្មីនឹងធ្វើតាមក្រោយ។
បន្ទាប់ពីការផ្ទេរយក Scamacca ត្រូវបានបរាជ័យ ក្លឹប Inter ក៏សម្រេចចិត្តជាថ្មីម្តងទៀតសម្រាប់ការផ្ទេរ Balogun ដែលជាកីឡាករម្នាក់ដែលថ្នាក់ដឹកនាំក្លឹប Inter ចាប់អារម្មណ៍៕