Pep ផ្តាំទៅក្លឹបធំ ២នេះ ចំពោះរឿងចង់បាន Bernardo Silva ថា

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បានប្រាប់ទៅកាន់ PSG និង Barcelona ថា ពួកគេមិនមានមូលហេតុដែលអាចនឹងចរចាទៅលើលក្ខខណ្ឌក្នុងការផ្ទេរ Bernardo Silva នោះទេ។

ក្នុងនោះក្លឹប Man City នឹងដាក់សំណើរសម្រាប់កុងត្រាថ្មីទៅកាន់កីឡាករ Bernardo Silva នៅពេលឆាប់ៗនេះ។ កីឡាករកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏ពិបាកមួយ ប៉ុន្តែក្លឹប Man City មានភាពជឿជាក់ និងច្បាស់លាក់ ទៅលើរឿងនេះ៕