កីឡាករ Arsenal រូបនេះ សម្រេចចិត្តទៅចូលរួមជាមួយនឹងក្លឹប Lyon

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Olympique Lyon បានព្រមព្រៀងក្នុងការចុះហត្ថលេខាទៅលើកីឡាករ Ainsley Maitland-Niles ក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួន។

កុងត្រារយៈពេល ៤ឆ្នាំ ត្រូវបានព្រមព្រៀងគ្នា ហើយការចរចាបានឈានដល់ដំណាក់កាលចុងក្រោយ។ កីឡាករ Ainsley Maitland-Niles គឺគ្មានតម្លៃខ្លួននោះទេ ក្រោយពេលគាត់ចាកចេញពីក្លឹប Arsenal នៅខែមិថុនា៕