បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប PSG និង Benfica កំពុងតែធ្វើការពិភាក្សា ដើម្បីធ្វើការស្វែងរកនៅដំណោះស្រាយលើការផ្ទេរខ្សែប្រយុទ្ធ Goncalo Ramos
មិនទាន់មានការកំណត់ពេលធ្វើតេស្តសុខភាពនោះទេ ដោយសារតែក្លឹបទាំង ២ត្រូវធ្វើការបញ្ជាក់អោយច្បាស់ទៅលើការខ្ចីជើង ជាមួយនឹងជម្រើសក្នុងទិញ ដោយសារតែខាងក្លឹប PSG អាចមានបញ្ហានឹងច្បាប់ Financial Fair Play។ វាអាចជាបញ្ហាពេលវេលា នោះការផ្ទេរអាចនឹងសម្រេចបានហើយ៕