បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atalanta បានខិតជិតក្នុងការឆ្មក់យកបានកីឡាករ Gianluca Scamacca ហើយ។ ដោយក្លឹប West Ham បានត្រៀមនឹងទទួលយកនៅសំណើរដែលមានតម្លៃ ២៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូផ្សេងទៀត។
កិច្ចព្រមព្រៀងកាន់តែខិតទៅរកការសម្រេចរវាងក្លឹបទាំង ២ហើយ។ ខណៈក្លឹប Inter ក៏ប្តូរចិត្តទៅផ្តោលើកីឡាករ Folarin Balogun វិញ៕
