ក្លឹ​ប Juventus កំពុង​ត្រៀមខ្លួន​ដើម្បី​ចុះហត្ថលេខា​យក​ខ្សែបម្រើ​របស់ Arsenal

0

ក្លឹ​ប Juventus បាន​បើក​ការ​ពិភាក្សា​ជាមួយ Arsenal ទាក់ទង​នឹង​ការ​ចុះហត្ថលេខា​លើ Thomas Partey បន្ទាប់​ពី​ខ្សែបម្រើ​រូប​នេះ​បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លឹ​ប​អ៊ី​តា​លី​។

ខ្សែបម្រើ​របស់ Arsenal ថ្មី​ៗ​នេះ​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម អំពី​ការ​ផ្ទេរ​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល 3 ឆ្នាំ​ជាមួយ Juventus ។

យោង​តាម Sky Sports ក្នុង​ប្រទេស​អ៊ី​តា​លី បានអោយ​ដឹង​ថា​មានការ​ទំនាក់ទំនង​ថ្មី​រវាង Juve និង Arsenal ប៉ុន្តែ​ក្រុម Turin ប្រហែលជា​ត្រូវ​លក់​កីឡាករ​មួយ​ចំនួន មុន​ពេល​ពួក​គេ​អាច​ទិញ​កីឡាករ​សញ្ជាតិ​ហ្គា​ណា​រូប​នេះ​បាន​៕