សារព័ត៌មាន BBC បានរាយការណ៍ថា Newcastle United បានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែការពារស្តាំ Tino Livramento របស់ Southampton ដែលមានតម្លៃ 40លានផោន ។
កីឡាករវ័យ 21 ឆ្នាំបានចូលរួមជាមួយក្លឹប Southampton ពី Chelsea ក្នុងឆ្នាំ 2021 ក្នុងតម្លៃ 5 លានផោន។ ខ្សែការពារជម្រើសជាតិអង់គ្លេសអាយុក្រោម 21 ឆ្នាំបានចូលលេងបានតែ 2 ដងប៉ុណ្ណោះកាលពីរដូវកាលមុន បន្ទាប់ពីបានរងរបួសសរសៃពួរក្នុងខែមេសា ឆ្នាំ 2022។
គាត់បានក្លាយជាកីឡាករបម្រុងក្នុងពីរប្រកួតចុងក្រោយរបស់ Southampton ទល់នឹង Brighton និង Liverpool ។ Livramento លេងបាន 32 ប្រកួតក្នុងរដូវកាល 2021-22 ដែលមាន 28 ប្រកួតក្នុង Premier League ។
Newcastle បានចុះហត្ថលេខាលើខ្សែបម្រើអ៊ីតាលី Sandro Tonali និងខ្សែបម្រើស្លាបអង់គ្លេស Harvey Barnes នៅរដូវក្តៅនេះ ។ ក្រុមរបស់លោក Eddie Howe ចាប់ផ្តើមប្រកួតបើកឆាក Premier League នៅថ្ងៃទី 12 ខែសីហា នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតទល់ Aston Villa៕