បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter បានដាក់សំណើរថ្មី ដើម្បីផ្ទេរយកកីឡាករ Gianluca Scamacca។ កញ្ចប់ផ្ទេរមានតម្លៃ ២៤លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៤លានអឺរ៉ូទៀត ដែលត្រូវបានដាក់សំណើរទៅកាន់ក្លឹប West Ham។
ការចរចាកំពុងត្រូវបានធ្វើបន្ត ខណៈកីឡាករ Scamacca បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង Inter ។ ដោយពេលនេះ ការសម្រេចចិត្ត គឺអាស្រ័យទៅលើក្លឹប West Ham៕