បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប PSG និងក្លឹប Benfica ចង់ធ្វើការផ្ទេរយក Goncalo Ramos អោយបាននៅថ្ងៃសុក្រនេះ និងចុះហត្ថលេខាអោយបាននៅចុងសប្តាហ៍នេះ។
ក្នុងនោះការនិយាយព្រមព្រៀងបានរួចរាល់ហើយ ប៉ុន្តែនៅពេលឥលូវនេះក្លឹបកំពុងពិភាក្សាសម្រាប់ការខ្ចីជាមួយនឹងកាតព្វកិច្ចក្នុងការទិញផ្តាច់វិញ ក៏ដោយសារតែស្ថានភាពរបស់ក្លឹប ទាក់ទងនឹងច្បាប់ហិរញ្ញវត្ថុ៕