បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីការផ្ទេរ Franck Kessie ទៅកាន់ក្លឹប Al Ahli ដោយក្នុងនោះការនិយាយព្រមព្រៀងគ្នាត្រូវបានបញ្ជាក់ដោយសារក្លឹប Barcelona ជាមួយនឹងតម្លៃផ្ទេរ ១៥លានអឺរ៉ូ។
ក្លឹប Al Ahli និង Barca នៅបន្តទំនាក់ទំនងគ្នា ដើម្បីពិនិត្យទៅលើឯកសារ មុនពេលធ្វើការចុះហត្ថលេខា នៅប៉ុន្មានខាងមុខនេះ។
ក្នុងនោះកីឡាករ Kessie នឹងចុះហត្ថលេខាលើកុងត្រារយៈពេល ៣ឆ្នាំ ដោយមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦៕