បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានទិញយកកីឡាករ Alejo Veliz ។ យុវជនឆ្នើមកើតឆ្នាំ២០០៣រូបនេះ គឺលេងក្នុងតំណែងជាខ្សែប្រយុទ្ធ បានមកចូលរួមក្លឹប Spurs ក្នុងកុងត្រារយៈពេលវែង។ ភាគីទាំងអស់បានព្រមព្រៀងគ្នាកាលពីព្រឹកមិញនេះ។
ការព្រមព្រៀងផ្ទេរកីឡាករ Alejo Veliz មានកញ្ចប់តម្លៃប្រមាណ ១៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។ ការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅថ្ងៃបន្ទាប់៕
