ក្លឹប RB Leipzig បានដាក់សំណើថ្មីសម្រាប់ខ្សែការពារ Castello Lukeba របស់ Lyon នេះបើយោងតាមលោក Fabrizio Romano ។
ហើយវាត្រូវបានគេដឹងថា កីឡាកររូបនេះមានតម្លៃ 32 លានអឺរ៉ូ បូករួមទាំងសេវាកម្មផ្សេងទៀត ដោយកីឡាករវ័យ 20 ឆ្នាំត្រូវបានគេរាយការណ៍ថា ចង់ចាកចេញពីក្លឹបនៅក្របខណ្ឌ Ligue 1 ។
គួរបញ្ជាក់ផងដែរលោក Romano ក៏បង្ហើបដែរថា Lukeba បានទទួលយកកិច្ចព្រមព្រៀងជាមួយ RB Leipzig រួចហើយសម្រាប់កិច្ចសន្យារយៈពេល 5 ឆ្នាំលើខ្សែការពារកណ្តាលរូបនេះ៕