ក្រុមតោខៀវបានយល់ព្រមលើតម្លៃ 25 លានផោនជាមួយ Rennes នៅចុងខែកក្កដា។ Ugochukwu បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 7 ឆ្នាំរហូតដល់ឆ្នាំ 2030 ជាមួយនឹងជម្រើសបន្តរហូតដល់ 12 ខែបន្ថែមទៀត។
Laurence Stewart ជានាយកផ្នែកបច្ចេកទេស និងលោក Paul Winstanley ដែលជាប្រធានផ្នែកកីឡារបស់ក្រុមតោខៀវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «យើងរីករាយដែល Lesley បានចូលរួមជាមួយ Chelsea។ គាត់គឺជាកីឡាករវ័យក្មេងដ៏គួរឱ្យចាប់អារម្មណ៍មួយរូប ដែលបានបង្កើតកំណត់ត្រារបស់គាត់រួចហើយនៅក្នុង Ligue 1 ។ គាត់មានសក្តានុពលដ៏ច្រើន ហើយយើងដឹងថាគាត់នឹងបន្តអភិវឌ្ឍកាន់តែល្អជាងនេះ ។ យើងរីករាយដែលគាត់បានចូលរួមជាមួយយើង»។
ទោះបីជាបានចុះហត្ថលេខាលើ Ugochukwu ក៏ដោយក៏ Chelsea ក៏មិនបោះបង់ចោលផងដែរចំពោះខ្សែបម្រើ Moises Caicedo របស់ Brighton ហើយត្រូវបានគេរំពឹងថានឹងត្រលប់មកវិញជាមួយនឹងការផ្តល់ជូនដ៏ប្រសើរមួយ។ ការដេញថ្លៃដែលមានតម្លៃ 70លានផោន និង 80លានផោន មកទល់ពេលនេះត្រូវបាន Brighton ច្រានចោល៕