ក្លឹប Al Nassr បានដាក់សំណើរ ២លើករបស់ពួកគេសម្រាប់ខ្សែការពារ Paris Saint-Germain កីឡាករ Marquinhos ប៉ុន្តែត្រូវបានច្រានចោល ហើយក្លឹបអារ៉ាប៊ីសាអូឌីតបានកំណត់យក Aymeric Laporte របស់ Manchester City ជាជម្រើសជំនួស ។
បើយោងតាមរបាយការណ៍របស់ ESPN បានអោយដឹងថា Al Nassr នឹងរៀបចំដេញថ្លៃជាលើកទីបី និងចុងក្រោយសម្រាប់កីឡាករវ័យ 29 ឆ្នាំ។ Marquinhos គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ PSG ជាច្រើនដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរចេញពី Les Parisiens ខណៈដែលម្ចាស់ជើងឯក Ligue 1 សម្លឹងឆ្ពោះទៅរកការផ្លាស់ប្តូរក្រុមនៅរដូវក្តៅនេះ៕