Ajax បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ជាមួយ Manchester City

0

ប្រភព​ពី ESPN បាន​ប្រាប់​ថា Ajax បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ជាមួយ Manchester City ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ស្លាប Carlos Borges ។ ភាគី​ក្លឹ​ប​ហូ​ឡង់​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ដែល​អាច​មាន​តម្លៃ​រហូត​ដល់ 20 លាន​អឺ​រ៉ូ (22 លាន​ដុល្លារ​) ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា Man City ក៏​កំពុង​ពិភាក្សា​ជាមួយ West Ham ប៉ុន្តែ​ការ​ចរចា​បាន​អាច​ទៅ​រួច ដែល​ជា​ឱកាស​អនុញ្ញាត​ឱ្យ Ajax ដាក់​សំណើរ​មក​បាន​។ កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​មក​កីឡដ្ឋាន Etihad ពី Sporting CP ក្នុង​ឆ្នាំ 2015 ប៉ុន្តែ​មិន​បាន​បង្ហាញខ្លួន​នោះ​ទេ ។ គាត់​មាន​កុងត្រា​នៅ City រហូត​ដល់​ឆ្នាំ 2024​។

Borges អាច​នឹង​ក្លាយជា​កីឡាករ​ចុង​ក្រោយបង្អស់​ដែល​ចាក​ចេញពី Etihad បន្ទាប់​ពី​ការ​ចាកចេញ​របស់ Ilkay Gündogan និង Riyad Mahrez ។ Gündogan បាន​ចូលរួម​ជាមួយ Barcelona លើ​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ ខណៈ​ដែល Mahrez បាន​ផ្លាស់​ទៅ​ក្រុម Al Ahli របស់ Saudi Pro League៕