បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool នឹងធ្វើការដាក់សំណើរជាថ្មីម្តងទៀតចំពោះការផ្ទេរយកខ្សែបម្រើ Romeo Lavia។ មិនមានបញ្ហាអ្វីចោទនោះទេសម្រាប់ការផ្ទេរមួយនេះ ដោយក្លឹបបានធ្វើការសម្រេចចិត្តយ៉ាងច្បាស់កាលពីសប្តាហ៍មុន ហើយនៅពេលនេះក្លឹបបានរៀបចំដាក់សំណើរថ្មីទៅកាន់ Southampton។
ដោយឡែកសម្រាប់កីឡាករបានផ្តល់នៅភ្លើងខៀវរួចរាល់ហើយ នៅឡើយតែក្លឹប Liverpool ត្រូវធ្វើការចរចាទៅលើតម្លៃផ្ទេរជាមួយនឹងក្លឹប Southampton ប៉ុណ្ណោះ៕