Trevoh Chalobah ចង់​ចាក​ចេញពី Chelsea ព្រោះ​រឿង​នេះ​…..!

0

Trevoh Chalobah ត្រៀម​ចាក​ចេញពី Chelsea នៅ​រដូវក្តៅ​នេះ ខ​ណះ​ពេល​ដែល​ក្លឹ​ប​ជិត​ចុះហត្ថលេខា​លើ Axel Disasi ពី Monaco ។

Chelsea និង AS Monaco បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​លើ​តម្លៃ​ខ្លួន 45 លាន​អឺ​រ៉ូ សម្រាប់​ខ្សែការពារ​សញ្ជាតិ​បារាំង Alex Disasi ហើយ​វា​បាន​ជំរុញ​ឱ្យ Chalobah ពិចារណា​ផ្លាស់​ប្តូរ​ចេញពី​ក្លឹ​ប​នេះ​បើ​យោង​តាម Evening Standard ។

ដោយសារ​ក្រុម​តោ​ខៀវ​មាន​ខ្សែការពារ​ដូច​ជា Thiago Silva, Levi Colwill និង Benoit Badiashile ក្នុង​ក្រុម​របស់​ពួក​គេ​ជា​កីឡាករ​ដែល​នាំមុខ Chalobah ។ ហើយ​ខ្សែការពារ​សញ្ជាតិ​អង់គ្លេស​ចង់​ផ្លាស់​ប្តូរ​ចេញ ដើម្បី​ស្វែងរក​ការ​ប្រកួត​បន្ថែម​ទៀត​នៅ​រដូវ​កាល​ក្រោយ ។

Chelsea បាន​ទាមទារ​តម្លៃ 45​លាន​ផោន សម្រាប់​កីឡាករ​វ័យ 24 ឆ្នាំ វា​ត្រូវ​បាន​រាយការណ៍​ថា Inter ជា​ក្លឹ​ប​ដែល​ចង់បាន​កីឡាករ​រូប​នេះ​៕