បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប RB Leipzig នឹងដាក់សំណើរទៅកាន់ក្លឹប Lyon សម្រាប់ការផ្ទេរកីឡាករ Castello Lukeba។ សម្រាប់តម្លៃផ្ទេរកីឡាករខាងលើ គឺប្រមាណ ៣២លានអឺរ៉ូ បូកនឹងតម្លៃលក់ ដែលមាននៅក្នុងកុងត្រា។
កីឡាករ Lukeba បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង Leipzig នៅកុងត្រារយៈពេល ៥ឆ្នាំ។
គួរបញ្ជាក់ថា បន្ទាប់ពីចំណាយពេល ២ឆ្នាំ ស្រាប់តែកីឡាករ Lukeba ចង់ចាកចេញពីក្លឹប Lyon ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី៕