Everton ចង់បាន​កីឡាករ​របស់ Sporting មក​ពង្រឹង​តំបន់​ប្រយុទ្ធ

0

Everton បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ Sporting CP សម្រាប់​ខ្សែប្រយុទ្ធ Youssef Chermiti នេះ​បើ​យោង​តាម​លោក Fabrizio Romano ។ ចំណែក Everton បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹ​ប​ព័រ​ទុ​យ​ហ្គា​ល់​សម្រាប់​កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ ដែល​បាន​ស៊ុត​បញ្ចូល​ទី​បាន 3 គ្រាប់​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​កាលពី​រដូវ​កាល​មុន​។

Everton កំពុង​ស្ថិត​ក្នុង​ទីផ្សារ​សម្រាប់​ការ​ពង្រឹង​តំបន់​ប្រយុទ្ធ​នៅ​រដូវក្តៅ​នេះ បន្ទាប់​ពី​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​របួស​របស់ Dominic Calvert-Lewin ខណៈ​ពេល​ដែល Neal Maupay រកបាន​តែ​មួយ​គ្រាប់​កាលពី​រដូវ​កាល​មុន​៕