យោងតាមលោក Rudy Galetti បានឱ្យដឹងថា Bayern Munich មានបំណងចង់ផ្ដល់កិច្ចព្រមព្រៀងមួយសម្រាប់អ្នកចាំទី Sevilla កីឡាំករ Yassine Bounou ។
កីឡាករវ័យ 32 ឆ្នាំត្រូវបានក្លឹបយក្សអាល្លឺម៉ង់ កំណត់ថាជាអ្នកជំនួសដ៏សាកសមសម្រាប់ Yann Sommer ដែលកំពុងត្រៀមនឹងចាកចេញ ហើយត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយ Inter Milan នៅរដូវកាលក្រោយ។
អ្នកចាំទីដៃទី ១ កីឡាករ Manuel Neuer ក៏បានស៊ូទ្រាំនឹងបញ្ហារបួសកាលពីឆ្នាំមុនផងដែរ ដោយបានធ្វើឱ្យក្រុមម្ចាស់ជើងក Busdesliga ជួបនូវបញ្ហា ហើយសឹងតែបាត់បង់ពានរង្វាន់លីគផងដែរ ។ Galetti រាយការណ៍ថា Bayern ត្រៀមផ្តល់ជូន Sevilla នូវតម្លៃផ្ទេរពី 12 លានអឺរ៉ូទៅ 13 លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ៕