បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប West Ham បានធ្វើការបដិសេធចំពោះសំណើរ ២០លានអឺរ៉ូ បួកនឹងតម្លៃបន្ថែម សម្រាប់ការផ្ទេរ Gianluca Scamacca។

ក្លឹប Inter Milan នឹងធ្វើការដាក់សំណើរជាថ្មីម្តងទៀតនៅថ្ងៃបន្ទាប់ ដោយកញ្ចប់សំណើរថ្មីនេះអាចមានតម្លៃជិត ២៥លានអឺរ៉ូ។ ខណៈក្លឹប West Ham ទាមទារនៅតម្លៃផ្ទេរប្រមាណ ៣០លានអឺរ៉ូ៕
