បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាពេលវេលាដ៏សំខាន់របស់ការផ្ទេរកីឡាករ Harry Kane បានមកដល់ហើយ។ ដោយក្លឹប Bayern Munich បានត្រៀមក្នុងការជួបប្រជុំជាមួយនឹងលោក Daniel Levy នៅទីក្រុងឡុងដ៏ ដែលនេះជាការជួបពិភាក្សាគ្នាទល់មុខជាមួយនឹងក្លឹប Tottenham។
ហើយក្នុងនោះការក្លឹបដែលមានទីតាំងនៅប្រទេសអាឡឺម៉ង់មួយនេះ នឹងធ្វើការដាក់សំណើរជាថ្មីម្តងទៀត ដែលមានតម្លៃខ្ពស់ជាង កញ្ចប់សំណើរ ៨០លានអឺរ៉ូលើកមុនទៅទៀត។
លោក Hainer នាយកក្លឹប Bayern Munich បានលើកឡើងថា “ពួកយើងមានការគោរពទៅលើលោក Daniel Levy”៕