បុរសដែលមានឥទ្ធិពលម្នាក់របស់ក្លឹប PSG មិនទាន់យល់ព្រមលើការចាកចេញរបស់ Verratti នោះទេ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាម្ចាស់ក្លឹប PSG លោក Nasser Al Khelaifi មិនទាន់ផ្តល់ភ្លើងខៀវសម្រាប់ការចាកចេញរបស់ Marco Verratti ទៅកាន់ក្លឹប Al Hilal នោះទេ។

ក្នុងនោះក្លឹប PSG ហាក់គ្មានបំណងទទួលយកនៅសំណើរតម្លៃ ៣០លានអឺរ៉ូនេះទេ។ ដោយក្លឹបចង់បាននៅតម្លៃខ្ពស់ជាងនេះទៅទៀត។

គួរបញ្ជាក់ថាកីឡាករខ្សែបម្រើ Verratti បានយល់ព្រមនៅសំណើរផ្ទាល់ខ្លួនជាមួយនឹងខាងក្លឹប Al Hilal ហើយ ជាមួយនឹងកុងត្រាមានរយៈពេល ៣ឆ្នាំ៕