បើយឺតតែមួយថ្ងៃទៀត!! PSG អាចនឹងត្រូវចំណាយប្រាក់ច្រើនជាងនេះ ២ដង ដើម្បីផ្ទេរយក Dembele

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Dembele គឺមានព័ត៌មានការផ្ទេរទៅកាន់ក្លឹប PSG ក្នុងរយៈពេលជិតមួយខែរួចមកហើយ ស្រាប់តែនាដើមសប្តាហ៍នេះក្លឹបដែលមានមូលស្ថាននៅប្រទេសបារាំងមួយនេះសម្រាប់ចិត្តបង់ប្រាក់រហូតដល់ទៅ ៥០លានអឺរ៉ូ ដើម្បីផ្តាច់កុងត្រារបស់គាត់។ ឥលូវនេះការផ្ទេរ អាចនិយាយបានថាទទួលបានជោគជ័យទៅហើយ ដោយកីឡាករ Dembele ក៏បានងួកក្បាលយល់ព្រមដូចគ្នា។

ការសម្រេចចិត្តដល់ឆាប់រហ័សរបស់ក្លឹប PSG គឺដើម្បីជៀសវាងនៅបញ្ហាផ្សេងៗដែលអាចនឹងកើតមាន។ ដោយក្នុងនោះតម្លៃផ្តាច់កុងត្រារបស់ Dembele នឹងកើនដល់ ១០០លានអឺរ៉ូ នៅថ្ងៃទី១ ខែកញ្ញា ស្អែកនេះ។

គួរបញ្ជាក់ថាក្លឹប PSG ត្រូវការពង្រឹងនៅតំបន់ខាងមុខរបស់ខ្លួននារដូវក្តៅនេះជាចាំបាច់។ ដោយសារតែពួកគេបានបាត់បង់នៅកីឡាករ Lionel Messi ទៅកាន់ក្លឹប Inter Miami និងកីឡាករ Kylian Mbappe ក៏អាចនឹងចាកចេញដូចគ្នា។ Dembele នឹងត្រូវមកចូលរួមជាមួយនឹងកីឡាករ Marco Asensio និង Lee Kang-In៕