ក្លឹបនៅអង់គ្លេសមួយទៀត ចង់បាន Mbappe ដោយហ៊ានផ្តល់ទាំងលុយសុទ្ធ និងកីឡាករបន្ថែម

0

បរទេស៖ ខណៈពេលដែលកីឡាករ Mbappe បានសម្រេចចិត្តបដិសេធនៅសំណើររបស់ក្លឹប Al-Hilal របស់លីគអារ៉ាប៊ីសាអូឌីត វាក៏បានធ្វើអោយរឿងអនាគតរបស់គាត់កាន់តែឡើងកំដៅខ្លាំងទៅ។ ជាមួយគ្នានេះ ក្លឹប PSG មានបំណង់ចង់លក់ចេញ នៅម្ចាស់ស្បែងជើងមាសពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅរដូវក្តៅនេះ។ បើយោងតាមការចេញផ្សាយរបស់ The Daily Record បានអោយដឹងថាក្លឹប Chelsea បានចូលខ្លួនមកធ្វើការប្រកួតប្រជែង ដើម្បីផ្ទេរយក Mbappe។ ដោយក្លឹបតោខៀវហ៊ានផ្តល់នៅប្រាក់សុទ្ធ បូកនឹងការបន្ថែមកីឡាករ ដើម្បីអាចយកតារាឆ្នើមរូបនេះមកកាន់ទឹកដីអង់គ្លេសបាន។ ស្របពេលជាមួយគ្នានេះ ក្លឹប Liverpool ក៏បាននឹងកំពុងធ្វើការពិភាក្សាលើកាចុះហត្ថលេខាយក Mbappe ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប PSG ដូចគ្នា។

ការសម្រេចចិត្តចង់បាន Mbappe នេះ គឺជារឿងដែលនឹងស្មានមិនដល់មួយ ខណៈពេលដែលក្លឹប Chelsea បានចំណាយលើស ៥០០លានផោនក្នុងការដោះដូរកីឡាករ នៅក្នុងទីផ្សារដោះដូរ ២ដងចុងក្រោយនេះ។ ហេតុដូច្នេះពួកគេត្រូវតែលក់ចេញនៅកីឡាករមួយចំនួនដូចជា Kai Havertz ក្នុងតម្លៃ ៦០លានផោន និង Mason Mount ក្នុងតម្លៃ ៥៥លានផោន ដើម្បីអាចអោយពួកគេមានប្រាក់ចំណាយបាននៅរដូវក្តៅនេះ។

ទោះបីជាយ៉ាងនេះក៏ដោយ ពួកគេនឹងត្រូវលក់កីឡាករបន្ថែមទៀត ដើម្បីអាចធ្វើការដាក់នៅសំណើរទិញយកតារាឆ្នើមរបស់ក្លឹប PSG ម្នាក់នេះ។ ដោយក្នុងនោះ ក្លឹប Real Madrid ធ្លាប់ផ្តល់នៅសំណើរប្រាក់ឈ្នួល ៤៣លានផោន ដល់ Mbappe កាលពីដើមខែកក្កដាកន្លងមក ចំណែកខាងក្លឹប Al Hilal ក៏ធ្លាប់បានដាក់នៅសំណើរ ២៥៩លានផោនផងដែរ៕