Luis Suarez បានធ្វើការសម្រេចចិត្តស្នាក់នៅប្រទេសប្រេស៊ីលរហូតដល់ចុងបញ្ចប់នៃរដូវកាលរបស់ពួកគេក្នុងខែធ្នូ ក្រោយសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយ Gremio ដែលដើមឡើយត្រូវបានកំណត់ថានឹងផុតកំណត់នៅចុងឆ្នាំ 2024 នេះមានន័យថា គាត់អាចចាកចេញមួយឆ្នាំមុនការគ្រោងទុក។
Gremio បានយល់ព្រមតាមសំណើនេះ ដែលមានន័យថា ប្រសិនបើខ្សែប្រយុទ្ធបានជ្រើសរើសការចុះហត្ថលេខាជាមួយ Inter Miami ដើម្បីលេងជាមួយមិត្តរបស់គាត់ Lionel Messi នោះក្លឹបប្រេស៊ីលនឹងមិនទទួលថ្លៃផ្ទេរណាមួយនោះទេ។
Suarez បានចូលរួមជាមួយ Germio ក្នុងខែមករាឆ្នាំ 2023 ហើយវាគឺជាសំណើផ្ទាល់ខ្លួនរបស់គាត់ក្នុងការចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីររដូវកាល។
ប៉ុន្តែ ក្រោយមកគាត់ចង់ផ្លាស់ប្តូរ ហើយចាកចេញលឿនជាងការគ្រោងទុក បន្ទាប់ពីឱកាសចូលរួមជាមួយ Messi នៅ MLS បាន កើតឡើង ។
កាលពីរដូវកាលមុន Suarez គឺជាអ្នកដឹកនាំដ៏សំខាន់សម្រាប់ក្រុម និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីក ដោយបានស៊ុតបាល់បញ្ចូលទី 16 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 9 គ្រាប់ក្នុង 32 ប្រកួត។
នោះហើយជាមូលហេតុដែលពួកគេមិនចង់ឱ្យគាត់ចាកចេញនៅរដូវក្តៅនេះ ប៉ុន្តែគាត់នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញបន្ទាប់ពីរដូវកាល 2023៕