បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាបន្ទាប់ពីបានជួបប្រជុំគ្នារវាងក្លឹប FC Bayern និង Brentford សម្រាប់ការផ្ទេរអ្នកចាំទី David Raya ត្រូវបានបរាជ័យ។ ដូច្នេះការផ្ទេរមួយនេះ ត្រូវបានបិទហើយ។
គួរបញ្ជាក់ថាក្លឹប Bayern បានដាក់សំណើរខ្ចីជើង ដោយបន្ថែមនៅជម្រើសផ្សេងទៀត ប៉ុន្តែត្រូវបានបដិសេធពីខាងក្លឹប Brentford និងអ្នកកីឡាករ។ ហើយនៅពេលនេះក្លឹប Arsenal ក៏បានចាប់អារម្មណ៍ទៅលើអ្នកចាំទី Raya ផងដែរ៕