កីឡាករ Eden Hazard កំពុងពិចារណាទៅលើរឿងមួយនេះ ប្រសិនជាគាត់ចាកចេញពី Real Madrid

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាតារាឆ្នើមជម្រើសជាតិប៊ែលហ្សិក Eden Hazard អាចនឹងពិចារណទៅលើការចូលនិវត្តន៍បន្ទាប់ពីចាកចេញពីក្លឹប Real Madrid ហើយគាត់ក៏បានបដិសេធក្នុងការទៅចូលរួមជាមួយនឹងក្លឹប Inter Miami នៅលីគ MLS របស់អាមេរិក។

ក្នុងនោះគាត់បានទទួលនៅសំណើរពីក្លឹបបាល់ទាត់Inter Miami ខណៈដែល David Beckham សង្ឃឹមថានឹងបន្ថែម Hazard ទៅក្នុងក្រុមរបស់គាត់បន្ទាប់ពីចុះហត្ថលេខាលើ Lionel Messi ។

ទោះជាយ៉ាងណាក៏ដោយ Hazard កំពុងពិចារណាយ៉ាងខ្លាំងក្នុងការចូលនិវត្តន៍នៅអាយុ ៣២ឆ្នាំ ខណៈដែលគាត់មិនទាន់បានទទួលនៅសំណើរណាមួយពីក្លឹបនៅតំបន់អឺរ៉ុបនោះទេ៕