អ្នកចាំទី David Raya ចោលក្លឹប Bayern នឹងជ្រើសរើសការផ្ទេរទៅកាន់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាំទី David Raya ជ្រើសរើសការផ្ទេរទៅ Arsenal ដោយចោលក្លឹប Bayern។ ការផ្ទេរ គឺអាស្រ័យទៅលើក្លឹបនាពេលនេះ ប៉ុន្តែក្លឹប Arsenal ជឿជាក់ថានឹងដាក់សំណើរនាពេលឆាប់ៗខាងមុខនេះ។

ការចរចាជាមួយនឹងក្លឹប Bayern នៅពេលនេះត្រូវបានបរាជ័យហើយ បន្ទាប់ពីសំណើរខ្ចីជើងត្រូវបានដាក់មកនាថ្ងៃនេះ ដែលវាមិនត្រូវនឹងអ្វីដែលកីឡាករ ក៏ដូចជាក្លឹប Brentford ចង់បាន៕