បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Eddie Howe បាននិយាយអំពីអនាគតរបស់ Bruno ថា “ពួកយើងចូលចិត្ត Bruno ចង់អោយគាត់បន្តស្នាក់នៅទីនេះអោយបានយូរទៀត”។
លោក Howe បានបន្ថែមទៀតថា “ខ្ញុំមិនមែនជាក្រុមមនុស្សដែលចូលចិត្តនិយាយរាល់ថ្ងៃនោះទេ ហើយពួកគេកំពុងតែបន្តការពិភាក្សា។ Bruno ដឹងថាពួកយើងមានអារម្មណ៍យ៉ាងណាចំពោះគាត់ ហើយខ្ញុំដឹងថាគាត់សប្បាយរីករាយនៅទីនេះ។ ពួកយើងសង្ឃឹមថាវាអាចជាដំណោះស្រាយដែលអាចត្រូវរកឃើញ”៕