បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter បានដាក់សំណើរតម្លៃ ១៥លានអឺរ៉ូ សម្រាប់ផ្ទេរ Lazar Samardzic។ ការផ្ទេរមួយនេះក៏ដាក់បញ្ចូលនៅ Giovanni Fabbian ទៅកាន់ Udinese ជាអចិន្ត្រៃយ៍ ជាមួយនឹងលក្ខខណ្ឌទិញត្រលប់មកវីញផងដែរ។
ក្នុងនោះកីឡាករ Samardzic បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Inter រួចរាល់ហើយ។ ការចរចានឹងត្រូវធ្វើបន្តឡើងនៅសប្តាហ៍ ដើម្បីអោយអ្វីៗទទួលបានជោគជ័យ៕