Man Utd នឹង Atalanta បានព្រមព្រៀងគ្នាក្នុងការផ្ទេរ Hojlund ក្នុងតម្លៃ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីការផ្ទេរ Rasmus Hojlund ទៅក្លឹប Manchester United បានឈានដល់ការព្រមព្រៀងគ្នាជាមួយនឹងក្លឹប Atalanta។

ក្នុងនោះកញ្ចប់ផ្ទេរមានតម្លៃ ៧០លានអឺរ៉ូ បូកនឹងតម្លបន្ថែម ហើយក្លឹបនឹងរៀបចំនៅឯកសារនៅរយៈ ២៤ម៉ោងទៀត។

គួរបញ្ជាក់ថា Hojlund បានព្រមព្រៀងនៅកុងត្រារយៈពេល ៥ឆ្នាំ កាលពី ១០ថ្ងៃមុនមកម្ល៉េះ ដោយសារតែគាត់ចង់ផ្ទេរមក Manchester United៕