ក្លឹ​ប Paris Saint-Germain បាន​មាន​បំណងប្រាថ្នា​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​របស់ Barça

0

ក្លឹ​ប Paris Saint-Germain បាន​ធ្លាក់​ក្នុង​ការ​ខកចិត្ត​បន្ទាប់​ពី​កីឡាករ Kylian Mbappé មិន​ចង់​បន្ត​កិច្ចសន្យា​របស់​គាត់​ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ 2024 ។ ក្លឹ​ប Paris បាន​ដាក់​លក់​កីឡាករ​ឆ្នើម​របស់​ពួក​គេ ហើយ​កំពុង​ស្វែងរក​តារា​ថ្មី​នៅ​ក្នុង​ទីផ្សារ​រដូវក្ដៅ​នេះ​។ បំណង​ប្រ​ថ្នា​មួយ​របស់ PSG គឺ Pedri González ដោយ​ក្លឹ​ប​ធ្លាប់​បាន​ដាក់​សំណើរ​មួយ​ទៅ​កាន់​កីឡាករ​វ័យក្មេង​រូប​នេះ​ម្ដង​រួច​មក​ហើយ ។

ដូចដែល​បាន​រាយការណ៍​ដោយ PSG Community បានអោយ​ដឹង​ថា​ក្លឹ​ប​បារាំង​ចង់​នាំ​យក​កីឡាករ​រូប​នេះ​ដោយ​ផ្ដល់​ទឹកប្រាក់​ចំនួន 110 លាន​អឺ​រ៉ូ​។ ទោះជា​យ៉ាងណា​វា​មិន​អាច​ទៅ​រួច​ទេ ព្រោះថា Pedri បាន​បន្ត​កិច្ចសន្យា​របស់​គាត់​រហូត​ដល់​ឆ្នាំ 2026 ។

បើ​យោង​តាម​របា​រណ៍ Leaderbrock Sports បាន​បញ្ជាក់​ថា​ភាគី​បារាំង​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ពួក​គេ កាលពី​ស​ប្តា​ហ៍​មុន​ទៅ​កាន់​លោក Héctor Peris ជា​ភ្នាក់ងារ​ដែល​តំណាង​ឱ្យ Pedri ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​បាន​គិត​ពី​ជម្រើស​នោះ​ទេ​។ Barca ក៏​មិន​បាន​បើក​ចិត្ត ក្នុង​និយាយ​ជាមួយ Parisians ដែរ​៕