Liverpool បាន​បញ្ចប់​ការ​ផ្ទេរ​កីឡាករ​សញ្ជាតិ​ប្រេ​សីល ទៅ​ក្លឹ​ប​អា​រ៉ា​ប៊ី​សា​អូឌីត Al Ittihad

0

ខ្សែបម្រើ Fabinho របស់ Liverpool បាន​បញ្ចប់​ការ​ផ្លាស់​ទៅ​ក្លឹ​ប​អា​រ៉ា​ប៊ី​សា​អូឌីត Al Ittihad ។

បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​របស់ Jordan Henderson ទៅ Al-Ettifaq ។ Fabinho នឹង​ក្លាយជា​តារា Premier League មួយ​រូប​ទៀត​ដែល​ផ្លាស់​ទៅ​កាន់ Saudi Arabia ។ Al Ittihad មាន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​គួរ​ឱ្យ​កត់សម្គាល់ មក​ទល់​ពេល​នេះ ដោយ​ពួក​គេ​បាន​នាំ​យក​កីឡាករ​ដូច​ជា Karim Benzema, N’Golo Kante និង Jota រួច​ហើយ​។

Fabrizio Romano បាន​បង្ហោះ​ចូល​ទៅ​ក្នុង Twitter ដោយ​ទម្លាយ​ព័ត៌មាន​ដែល​ថា «Fabinho បាន​បញ្ចប់​ការ​ធ្វើតេស្ត​វេជ្ជសាស្ត្រ​ក្នុង​នាម​ជា​កីឡាករ Al Ittihad នៅ​ទី​នេះ​។ Liverpool និង Al Ittihad នៅ​តែ​រង់ចាំ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង លើ​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ​»​។

យោង​តាម​របាយការណ៍​បាន​បញ្ជាក់​ថា Liverpool នឹង​ទទួល​បាន​ប្រហែល 40 លាន​ផោន​សម្រាប់ Fabinho​។ ក្នុង​រយៈពេល​ប្រាំ​រដូវ​កាល​របស់​គាត់​ជាមួយ​ក្លឹ​ប Fabinho បាន​បង្ហាញខ្លួន​សរុប​ចំនួន 219 ប្រកួត​ហើយ​គាត់​បាន​ឈ្នះ​ពានរង្វាន់​ចំនួន 7 ក្នុង​ពេល​នោះ​៕