បរទេស៖ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ់ដែលកំពុងដឹកនៅក្លឹបម្ចាស់ពានលីគបារាំង ត្រូវការចុះហត្ថលេខាយកកីឡាករយ៉ាងតិច ៥នាក់ ឫក៏ ៦នាក់ ប្រសិនជាកីឡាករ Marco Verratti នឹងចាកចេញពីក្លឹបនៅរដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយរបស់ Sports Zone បានអោយដឹងថាគាត់ត្រូវការខ្សែប្រយុទ្ធស្លាប, ខ្សែបម្រើ អ្នកចាំទី និងខ្សែប្រយុទ Kane របស់ក្លឹប Tottenham Hotspur។
ក្នុងនោះប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ នៅតែជាជម្រើសអទិភាពរបស់លោក Enrique ហើយគាត់សង្ឃឹមថានឹងអាចចុះហត្ថលេខាយកកីឡាកររូបនេះបាន ដោយសារគាត់មានទំនាក់ទំនងល្អជាមួយនឹង Daniel Levy។ ប៉ុន្តែ Kane កំពុងតែខិតជិតក្នុងការផ្ទេរទៅកាន់ក្លឹប Bayern Munich នៅរដូវក្តៅនេះ ដោយសារតែគាត់ក៏ជាជម្រើសអទិភាពរបស់ក្លឹបនៅលីគអាឡឺម៉ង់ដូចគ្នា។
ស្របពេលនេះក្លឹប PSG ក៏បានសម្លឹងឃើញកីឡាករ Bernardo Silva របស់ក្លឹប Man City ដែលលោក Enrique ចង់បានគាត់មកជំនួសកន្លែងរបស់ខ្សែបម្រើ Verratti៕