បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man Utd បានបញ្ជាក់ថាកីឡាករ Kobbie Mainoo បានជួបនឹងបញ្ហារបួស “ជង្គង់” ហើយគាត់នឹងមិនអាចចូលរួមជួយក្រុមរហូតដល់ពាក់កណ្តាលរដូវកាលនេះ។
ដោយសារតែកត្តានេះ ក្លឹប Man United នឹងជម្រុញអោយមានការផ្ទេរនៅខ្សែបម្រើថ្មីនៅសប្តាហ៍ក្រោយ។ កីឡាករ Sofyan Amrabat គឺស្ថិតនៅក្នុងជម្រើសអទិភាពរបស់ក្លឹប Man Utd៕