Man Utd បដិសេធនៅសំណើរទិញ McTominay របស់ក្លឹបអង់គ្លេសមួយនេះ

0

បរទេស៖ ក្លឹបញញួរធំបានបញ្ជាក់ថាខ្លួនបានធ្វើការពិភាក្សាជាមួយនឹងខ្សែបម្រើ McTominay ប៉ុន្តែខាងក្លឹបបិសាចក្រហមនៅតែមានបំណងចង់រក្សាទុកគាត់នៅក្នុងក្រុមនេះដដែរ។ ហើយបើយោងតាមការចេញផ្សាយរបស់ The Times State បានអោយដឹងថាក្លឹប West Ham បានធ្វើការដេញថ្លៃដោយផ្ទាល់ម៉ាត់សម្រាប់ខ្សែបម្រើរូបនេះ ប៉ុន្តែត្រូវបានក្លឹប United ធ្វើការបដិសេធ ដោយសារតែមិនបានឈានដល់តម្លៃ ៤៥លានផោន ដែលក្លឹបទាមទារនោះទេ។

ក្នុងនោះកីឡាករវ័យ ២៦ឆ្នាំមិនអាចជាប់ជាជម្រើស ១១នាក់របស់លោក Erik ten Hag បាននោះទេ ខណៈពេលដែល Bruno Fernandes, Christian Eriksen, Casemiro និង Mason Mount សុទ្ធតែជាជម្រើសសំខាន់៕