Ferran Torres បាន​បញ្ចេញ​អារម្មណ៍​បែប​នេះ ចំពោះ​ការ​ប្រកួត​មុន​បើក​រដូវ​កាល​ទល់​នឹង​ក្រុម Arsenal

0

Ferran Torres គឺជា​កីឡាករ​ឆ្នើម​ម្នាក់​សម្រាប់​ក្រុម Barcelona ក្នុង​ការ​ប្រកួត​មុន​បើក​រដូវ​កាល​ទល់​នឹង​ក្រុម Arsenal​។ ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ចាប់ផ្តើម​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​មុន​បើក​រដូវ​កាល​នៅ​សហរដ្ឋអាមេរិក ដោយ​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ក្នុង​ចំណោម​បី​គ្រាប់​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona ។

Ferran បាន​និយាយ​ថា «​យើង​ចង់បាន​ជ័យជម្នះ ប៉ុន្តែ Arsenal ហ្វឹកហាត់​បាន​យ៉ាង​ល្អ​។ យើង​មិន​ទាន់​អាច​យល់ចិត្ត​គ្នា​បាន ១០០% ។ Ferran រកបាន​គ្រាប់​ទី 3 នៅ Los Angeles បន្ទាប់​ពី Robert Lewandowski និង Raphinha ស៊ុត​បាន​ពីរ​គ្រាប់​ឱ្យ Barça នាំមុខ​។

Torres បាន​បន្ថែម​ថា «​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​ខ្សែប្រយុទ្ធ​ក្នុង​ការ​ចាប់ផ្តើម​ស៊ុត​បញ្ចូល​ទី ដើម្បី​ការ​ចាប់ផ្តើម​ដ៏​ល្អ​។ ខ្ញុំ​ខំប្រឹង​ដើម្បី​អាច​បាន​បង្ហាញខ្លួន​អោយ​ក្រុម ហើយ​បាន​បង្ហាញខ្លួន ឬ​មិន​បាន​បង្ហាញ វា​អាស្រ័យ​លើ​គ្រូបង្វឹក​ក្នុង​ការ​សម្រេចចិត្ត​»៕