Marcus Thuram បង្ហាញ​អារម្មណ៍​ពិត

0

ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Marcus Thuram បាន​ចូលរួម​ជាមួយ​ក្លឹ​ប Inter ក្នុង​ការ​ផ្ទេរ​ពី​ក្លឹ​ប Borussia Monchengladbach ។

Thuram បាន​និយាយ​ថា «​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​មក​ទី​នេះ ខ្ញុំ​គួរតែ​មក​កាលពី​ពីរ​ឆ្នាំ​មុន ប៉ុន្តែ​ដោយសារ​បញ្ហា​ឈឺជង្គង់​។ ហើយ​ច្បាស់​ណាស់​ខ្ញុំ​មិន​ស្ទាក់ស្ទើរ​ទេ​ដែល​ឱកាស​បាន​មក​ដល់​ម្តងទៀត​។ មិត្ត​រួម​ក្រុម​ទាំងអស់​គឺ​ចិត្តល្អ Dimarco និង Barella ធ្វើ​ឱ្យ​ខ្ញុំ​សើច​យ៉ាង​ខ្លាំង ខ្ញុំ​ក៏​បាន​និយាយ​ច្រើន​ជាមួយ Calhanoglu និង Mkhitaryan ។

សម្រាប់​ទម្រង់​របស់​គ្រូបង្វឹក Simone Inzaghi និង​ការ​សម្រប​ខ្លួន​របស់​គាត់ Thuram បាន​បន្ថែម​ថា «​គ្រូបង្វឹក​ចង់អោយ​មានការ​វាយលុក​កាន់តែ​មុត​ស្រួច ហើយ​ច្បាស់ ហើយ​ខ្ញុំ​គិត​ថា​វា​សាក​សម​នឹង​ខ្ញុំ​ខ្លាំង​ណាស់​»៕