ទីបំផុត Zaha រក​ក្លឹ​ប​បាន​លេង​ហើយ

0

កីឡាករ Wilfried Zaha បាន​ចុះហត្ថលេខា​ជាមួយ Galatasaray បន្ទាប់​ពី​ចាក​ចេញពី Crystal Palace ក្រោយ​កិច្ចសន្យា​របស់​គាត់​ផុតកំណត់​។

Galatasaray បាន​ចុះ​កុងត្រា​លើ​កិច្ចសន្យា​រយៈពេល 3 ឆ្នាំ ដោយ​បាន​បញ្ចប់​ការ​ចាប់អារម្មណ៍​របស់ Lazio, Fenerbache និង Al Nassr ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ​វ័យ ៣០ ឆ្នាំ​រូប​នេះ​។

អ្នកតំណាង​របស់ Zaha បាន​បញ្ជាក់​រថា គាត់​ក៏​ទទួល​បានការ​ទាក់ទង​ពី Atletico Madrid និង​ក្លឹ​ប​ដែល​បាន​លេង Champions League បី​ផ្សេង​ទៀត​ផង​ដែរ​៕