មានពាក្យចចាមអារ៉ាមជាយូរមកថា Barcelona បើកចិត្តឱ្យ Franck Kessie ចាកចេញនៅរដូវក្តៅនេះ ប្រសិនបើមានការផ្ដល់ជូនសមស្របណាមួយ។
យោងតាមរបាយការណ៍ ដែលចេញមកពីប្រទេសអ៊ីតាលី បានអោយដឹងថា Barcelona និង Juventus បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ សម្រាប់ខ្សែបម្រើសញ្ជាតិកូតឌីវ័រ ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាល ហើយមានសិទ្ធទិញផ្ដាច់ក្នុងតម្លៃចន្លោះពី 10 ទៅ 15 លានអឺរ៉ូ។
ដោយបច្ចុប្បន្ន Xavi មានកីឡាករខ្សែបម្រើ ៥រូបរួចទៅហើយ ក្នុងនោះរួមមាន Ilkay Gundogan, Pedri, Oriol Romeu, Gavi និង Frenkie de Jong សុទ្ធតែជាខ្សែបម្រើសំខាន់ ដែលគ្រូបង្វឹកសញ្ជាតិអេស្បាញមិនអាចខ្វះបាន៕