យោងតាមកាសែត Daily Mirror បានអោយដឹងថាក្លឹប Arsenal កំពុងពិភាក្សាជាមួយ Nicolas Pepe និងអ្នកតំណាងរបស់គាត់ ជុំវិញការបញ្ចប់កិច្ចសន្យារបស់កីឡាករអន្តរជាតិកូតឌីវ័រ។
កីឡាករវ័យ 28ឆ្នាំរូបនេះ មិនអាចរកគ្រាប់បាល់បានឡើយ ចាប់តាំងពីការផ្ទេរជាមួយនឹងទំហំទឹកប្រាក់ដ៏ច្រើនមកកាន់កីឡដ្ឋាន Emirates និងបានចំណាយពេលពេញមួយរដូវកាល 2022/23 ក្នុងការខ្ចីជើងនៅ OGC Nice ។
ប៉ុន្តែ Mirror បានរាយការណ៍ថា Mikel Arteta មិនមានកន្លែងសម្រាប់ខ្សែប្រយុទ្ធរូបនេះនៅក្នុងក្រុមរបស់គាត់ទៀតទេ ដូច្នេះហើយក្លឹបកំពុងពិភាក្សាលើការបញ្ចប់កិច្ចសន្យារបស់គាត់៕