Chelsea សម្លឹងឃើញខ្សែបម្រើ ៣នាក់ផ្សេងទៀត ប្រសិនជាមិនអាចផ្ទេរយក Caicedo

0

បរទេស៖ ក្លឹបតោខៀវនៅតែបន្តចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Moises Caicedo របស់ Brighton នៅរដូវក្តៅនេះ ប៉ុន្តែត្រូវបានរាយការណ៍ថាពួកគេមិនចង់បង់ប្រាក់នៅតម្លៃ ១០០លានផោនដែលទាមទារនោះទេ។ ហើយបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាក្លឹបតោខៀវបានស្វែងរកនៅខ្សែបម្រើ ៣នាក់ផ្សេងទៀត ប្រសិនជាក្នុងករណីដែលពួកគេមិនអាចផ្ទេរយកបាន Caicedo។

ក្នុងនោះលោក Mouricio Pochettino ចង់បានខ្សែបម្រើ ២នាក់ សម្រាប់ទីផ្សារដោះដូរនេះ ហើយគាត់បានសម្លឹងឃើញកីឡាករ Mohammed Kudus របស់ក្លឹប Ajax, កីឡាករ Romeo Lavia របស់ក្លឹប Southampton និងកីឡាករ Gabri Veiga របស់ក្លឹប Celta Vigo។

គួរបញ្ជាក់ក្លឹបយក្សនៅលីគអង់គ្លេសមួយនេះនឹងអោយកីឡាករ Conor Gallagher ចាកចេញពីក្លឹបទៅកាន់ក្លឹប West Ham ឫក៏ Tottenham Hotspur ដែលចង់ចុះហត្ថលេខាយកគាត់៕