បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Hilal បានដាក់សំណើរបំបែកកំណត់ត្រាពិភពលោកសម្រាប់ការផ្ទេរ Kylian Mbappe ទៅកាន់ក្លឹប PSG ហើយ។
ក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយនេះ បានដាក់សំណើរក្នុងទំហំទឹកប្រាក់ ៣០០លានអឺរ៉ូ ទៅកាន់ក្លឹប PSG ដើម្បីបើកការចរចាគ្នាទៅលើការផ្ទេរ Mbappe នាពេលភ្លាមៗនេះ។ ហើយតម្លៃនេះ គឺជាតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក ដែលមិនធ្លាប់មានក្នុងវិស័យបាល់ទាត់ពីមុនមកនោះទេ។
ក្នុងនោះដែលមិនទាន់មានការចរចាជាមួយនឹងខាងកីឡាករនៅឡើយទេ នៅក្នុងដំណាក់កាលនេះ។ ខណៈប្រភពដែលអាចជឿជាក់បាន បានអោយដឹងថា Kylian Mbappe ចង់បន្តលេងនៅតំបន់អឺរ៉ុប។
គួរបញ្ជាក់ថាក្លឹប PSG នៅតែជឿជាក់ថាកីឡាករ Mbappe បានយល់ព្រមនៅកិច្ចព្រមព្រៀងជាមួយនឹងក្លឹប Real Madrid ហើយ។ ហេតុនេះហើយ ធ្វើអោយឈ្មោះរបស់ Mbappe នៅតែមានសម្រាប់ការផ្ទេរនៅលើទីផ្សារដោះដូររដូវក្តៅនេះ។ ខណៈពេលដែលក្លឹប PSG សង្ឃឹមថានឹងមានក្លឹបដាក់សំណើរផ្ទេរ Mbappe នាពេលឆាប់ៗ៕