Fiorentina ចេញតម្លៃលក់ខ្សែបម្រើ Amrabat សម្រាប់ក្លឹប Man Utd ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Birmingham Live បានអោយដឹងថាក្លឹប Fiorentina បានធ្វើការកំណត់តម្លៃលក់ខ្សែបម្រើ Sofyan Amrabat ក្នុងតម្លៃប្រមាណ ៣០លានអឺរ៉ូ ខណៈមានក្លឹប Manchester United និង Tottenham កំពុងចាប់អារម្មណ៍រូបគាត់។ បន្ទាប់ពីបង្ហាញនៅការលេងដល់ល្អអោយក្រុម Fiorentina កីឡាករវ័យ ២៦ឆ្នាំរូបនេះក៏មានព័ត៌មានលិចលឺក្នុងការចាកចេញពីទឹកដីអ៊ីតាលី ដោយមានការចាប់អារម្មណ៍ពីខាងអង់គ្លេស និងអេស្ប៉ាញ។

តាមរយៈរបាយការណ៍ខាងលើបានអោយដឹងថាក្លឹប Aston Villa និង Manchester United កំពុងតែនាំមុខគេក្នុងការជម្រុញការផ្ទេរមួយនេះ។ ស្រមពេលនេះកុងត្រាបច្ចុប្បន្នរបស់ Amrabat ជាមួយនឹងក្លឹប Fiorentina នៅសល់តែ ១ឆ្នាំទៀតប៉ុណ្ណោះ ហើយខាងក្លឹបក៏មានជម្រើសក្នុងការបន្តនៅកុងត្រារបស់គាត់នៅឆ្នាំបន្ទាប់ទៀតផងដែរ៕