ក្លឹបមួយនេះចង់បាន Maguire ប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Telegraph បានអោយដឹងថាក្លឹបញញួរធំ បានដាក់គោលដៅយកកីឡាករ Maguire បន្ទាប់ពីក្លឹបបានលក់ Rice ទៅកាន់ក្លឹបកាំភ្លើងធំ ដោយតម្លៃបំបែកកំណត់ត្រា។ សម្រាប់ Maguire បាននិយាយថាគាត់សប្បាយចិត្តក្នុងការបន្តស្នាក់នៅ និងធ្វើការប្រកួតប្រជែងយកកន្លែងគាត់មកវិញនៅក្លឹប United ក្រោយគាត់មិនបានត្រូវបានជ្រើសរើសក្រោមការដឹកនាំរបស់ Erik ten Hag។

ក្នុងនោះក្លឹបដែលមានទីតាំងនៅខាងកើតទីក្រុងឡុងដ៍មួយនេះ ចង់ចុះហត្ថលេខាយក Maguire ក្នុងលក្ខខណ្ឌខ្ចីជើង ជាជាងផ្ទេរជាអចិន្ត្រៃយ៍។

គួរបញ្ជាក់ថាខ្សែការពារកណ្តាលរូបនេះត្រូវធ្វើការសម្រេចចិត្តអំពីអនាគតរបស់គាត់ ខណៈពេលដែលគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបានប្រមានគាត់ថាត្រូវតែលេងអោយបានច្រើន ប្រសិនជាគាត់ជាប់ក្រុមជម្រើសជាតិសម្រាប់ Euro ២០២៤ នារដូវក្តៅឆ្នាំក្រោយ៕