សមត្ថកិច្ចបញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីលួច

0

បន្ទាយ​មាន​ជ័យ​៖ យោង​តាម​ពាក្យបណ្តឹង​ឈ្មោះ ឃុ​ត ធា​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី លួច​ទូរស័ព្ទ​ដៃ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ រ៉េ​ត ញូ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បន្ត​ថា នៅ​វេលា​កេ​ី​ត​ហេតុ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ចំនួន​០២​គ្រឿង ម៉ាក Iphone12_pro_max ពណ៌​មាស​ចំនួន ០១​គ្រឿង និង​ទូរស័ព្ទ​ម៉ាក Iphone12 មួយ​គ្រឿង​។ ខណៈ​ដែល​ជន​រង​គ្រោះ​បាន​កំពុង​សាក ហើយ​ដេក​លក់​។

ក្រោយ​ឃាត់ខ្លួន​និង​សួរ​ច​ម្លេ​ី​យ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ខាងលើ​ចំនួន​០២​គ្រឿង​ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​លេ​ី​បណ្ដឹង​និង​ច​ម្លេ​ី​យ​សារភាព​ព្រមទាំង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេ​ី​ស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន​ជន សង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣​នេះ អនុវត្ត​តាម​នីតិវិធី ចំណែក​ទូរស័ព្ទ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ប្រគល់​ជូន​ម្ចាស់​ដេ​ី​ម​វិញ​ហេ​ី​យ​៕

ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ